ព្រឹត្តិការណ៍ប្រកួតបាល់ទះក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ឈានដល់ទីបញ្ចប់ហើយនៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ ដោយសមាគមកីឡាបាល់ទះវិសាខា B ក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះក្លិបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ B ក្នុងលទ្ធផល ៣សិត ទល់នឹង ២សិត។
លទ្ធផលវគ្គផ្តាច់ព្រ័ត្រ៖
រដ្ឋបាលរាជធានីភ្នំពេញ (B) ២-៣ វិសាខា (B) (២៧-២៩,២៥-២៣,២៦-២៤,១៧-២៥,១១-១៥)
ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ នេះមានក្រុមចូលរួមចំនួន ២១ ដោយបែងចែកជា៤ពូលផ្សេងគ្នា ដោយចាប់ដំណើរការប្រកួតពីថ្ងៃទី៨ ដល់២៦ ខែមិថុនា ឆ្នាំ២០២២ ពោលគឺរាល់ថ្ងៃអាទិត្យ ដល់ថ្ងៃព្រហស្បតិ៍ នៅក្នុងសប្ដាហ៍នីមួយៗ។ ការប្រកួតគ្រប់ប្រកួតធ្វើឡើងនៅកីឡដ្ឋានព្រីនស៍។ ក្រោយប្រកួតសន្សំពិន្ទុតាមពូល ក្រុមដែលមានចំណាត់ថ្នាក់លេខ១និងលេខ២ មានឈ្មោះឡើងទៅទៅវគ្គ៨ក្រុមចុងក្រោយ ដើម្បីបន្តកៅអីរកក្រុមខ្លាំងចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ តែម្តង៕