សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមចេញទៅប្រកួតក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ប្រចាំទ្វីបអាស៊ី ដែលនៅសេសសល់ក្នុងជុំទី២ នាខែមិថុនា ខាងមុខ នៅប្រទេសបារ៉ែន។
ក្នុងចំណោមបញ្ជីឈ្មោះ២៤រូបដែលលោក Ryu Hirose គ្រូបង្វឹកជនជាតិជប៉ុន ជ្រើសរើសនោះមានកីឡាករមកពីក្លិបវិសាខា ៦នាក់ ក្លិបបឹងកេត ៥នាក់ ណាហ្គាវើល ៣នាក់ ព្រះខ័នរាជស្វាយរៀង ៣នាក់ ភ្នំពេញក្រោន ២នាក់ និងព្រៃវែង ៤នាក់។