លោកជំទាវ កែ សួនសុភី ស សុខា ប្រធានក្លិបបាល់ទាត់វិសាខា សមាជិកលីគកំពូលកម្ពុជា Metfone Cambodian League ទទួលបានគ្រឿងឥស្សរិយយស “មុនីសារាភ័ណ្ឌ” ថ្នាក់ “មហាសេរីវឌ្ឍន៍” ពីអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តម សីហនុ។ នេះបើតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់ឯកឧត្តម លី ឡាយ ប្រធានគ្រប់គ្រងអ្នកគាំទ្រក្លិបបាល់ទាត់ វិសាខា នៅព្រឹកថ្ងៃចន្ទ នេះ។
ក្នុងឱកាសនេះដែរឯកឧត្តម ប្រធានគ្រប់គ្រងអ្នកគាំទ្រក្លិបបាល់ទាត់ វិសាខា បានគោរពជូនពរលោកជំទាវប្រធាន និងក្រុមគ្រួសារ ព្រមទាំងបុត្រាបុត្រីលោកជំទាវមានសុខភាពល្អ សំណាងល្អ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង។
កន្លងមកលោកជំទាវប្រធានក្លិបបាល់ទាត់វិសាខា បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើននៅតាមទីតាំងនានាដែលជួបការលំបាកទូទាំងប្រទេស មានជាគ្រឿងឧបភោគបរិភោគ និងថវិកាផងដែរ៕