សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ត្រៀមចេញ​ទៅ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី ដែល​នៅ​សេសសល់​ក្នុង​ជុំទី២ នា​​ខែ​មិថុនា ខាង​មុខ នៅ​ប្រទេស​បារ៉ែន។

ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​២៤​រូប​ដែល​លោក Ryu Hirose គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន ជ្រើសរើស​នោះ​មាន​​កីឡាករ​មក​ពី​ក្លិប​វិសាខា ៦នាក់ ក្លិប​បឹងកេត ៥នាក់ ណាហ្គាវើល ៣នាក់ ព្រះខ័នរាជស្វាយរៀង ៣នាក់ ភ្នំពេញក្រោន ២នាក់ និង​ព្រៃវែង ៤នាក់។