Breaking news
  1. ប្រធាន​ក្លិប​បាល់ទាត់​វិសាខា ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​មុនីសារាភ័ណ្ឌ​ថ្នាក់​”មហាសេរីវឌ្ឍន៍”
  2. វិសាខា B ក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ ២០២២
  3. ទីបំផុត​បាល់ទះ​កម្ពុជា​ សងសឹក​ថៃ​បានវិញ​ហើយ​ឈ្នះ​មេដាយ​សំរឹទ្ធ១​ ស៊ីហ្គេម​
  4. ប្រកួតចុងក្រោយប្រចាំពូល B របស់បាល់ទះក្នុងសាលបុរស កម្ពុជាត្រូវជួបក្រុមថៃ
  5. ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជាកក់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ត ស៊ីហ្គេមលើកទី៣១
  6. ប្រធាន​ក្លិប​បាល់ទាត់​វិសាខា អញ្ជើញ​ទស្សនកិច្ច​ពហុ​កីឡដ្ឋាន​មរតក​តេជោ​

Slide 01 Welcome to Visakha Volley Ball Club... Slide 02

ពត៌មានកីឡា

វិសាខា B ក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ ២០២២

ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ក្នុង​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២២ ឈាន​ដល់​ទី​បញ្ចប់​ហើយ​នៅ​ថ្ងៃ​​អាទិត្យ ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ ​​ដោយសមាគមកីឡាបាល់ទះវិសាខា B ក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះក្លិបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ B ក្នុងលទ្ធផល ៣សិត ទល់នឹង ២សិត។ លទ្ធផល​វគ្គ​ផ្តាច់ព្រ័ត្រ៖រដ្ឋបាល​រាជធានី​ភ្នំពេញ (B) ២-៣ វិសាខា (B) (២៧-២៩,២៥-២៣,​២៦-២៤,១៧-២៥,​១១-១៥) ពានរង្វាន់​បាល់ទះ​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២២ នេះ​មាន​ក្រុម​​ចូលរួម​ចំនួន ២១​ ដោយ​បែងចែក​ជា​៤ពូលផ្សេងគ្នា ដោយ​ចាប់​ដំណើរការ​ប្រកួតពីថ្ងៃទី៨ ដល់២៦ ខែមិថុនា ឆ្នាំ២០២២ ពោល​គឺ​រាល់​ថ្ងៃអាទិត្យ ដល់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​សប្ដាហ៍​នីមួយៗ។ ការ​ប្រកួត​គ្រប់ប្រកួត​ធ្វើឡើង​នៅ​កីឡដ្ឋាន​ព្រីនស៍។ ក្រោយ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូល ក្រុម​ដែល​មាន​ចំណាត់ថ្នាក់លេខ១និងលេខ២ មានឈ្មោះឡើងទៅទៅវគ្គ៨​ក្រុម​ចុងក្រោយ ​ដើម្បី​បន្ត​កៅអី​រក​ក្រុម​ខ្លាំង​ចូល​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ និង​ផ្ដាច់​ព្រ័ត្រ តែម្តង៕

ទីបំផុត​បាល់ទះ​កម្ពុជា​ សងសឹក​ថៃ​បានវិញ​ហើយ​ឈ្នះ​មេដាយ​សំរឹទ្ធ១​ ស៊ីហ្គេម​

ក្រុម​បាល់ទះ​កម្ពុជា​បង្ហាញ​ទម្រង់​លេង​ល្អ​ខ្លាំង​ណាស់​ ដោយ​អាច​សងសឹក​លើ​ក្រុម​ខ្លាំង​ថៃ​ បាន​មុន​នេះ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​មេដាយ​សំរឹទ្ធ​ ខណៈ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូលចាញ់​ ៣-២​ កន្លង​ទៅ។​ វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​គឺ​ក្រុម​បាល់ទះ​ក្នុង​សាល​កម្ពុជា​យក​ឈ្នះ​ក្រុម​ថៃ​ ដោយ​លទ្ធផល​ ៣-២​ ក្រសោប​យក​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ២០២២​ នេះ។​ គេ​មើល​ឃើញ​ថា​ កម្ពុជា​លេង​សហការ​គ្នា​បាន​ល្អ​ ពិសេស​ការ​ចាប់​សេវា​ធ្ងន់ៗ​រប់ស​ថៃ​តែ​ម្ដង​ ស្រប​ពេល​ការ​លោត​បាំង​ខាង​កម្ពុជា​ជា​ឧបសគ្គ​ខ្លាំង​ដល់​ដៃគូ។​ រំលឹក​ដែរ​ថា​ ប្រភេទ​កីឡា​បាល់ទះ​ក្នុង​សាល​កម្ពុជា​ឈ្នះ​ថៃ​ លទ្ធផល​ (២៥-២៣) (២២-២៥) (២៥-២២) (១៣-២៥) (១៥-១៣)។ កម្ពុជា​ទទួល​បាន​មេដាយ​សំរឹទ្ធ​១គ្រឿង​លើ​ប្រភេទ​កីឡា​បាល់ទះ​ក្នុង​សាល​នេះ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ វៀតណាម៕​

ប្រកួតចុងក្រោយប្រចាំពូល B របស់បាល់ទះក្នុងសាលបុរស កម្ពុជាត្រូវជួបក្រុមថៃ

ប្រកួតចុងក្រោយប្រចាំពូល B របស់បាល់ទះក្នុងសាលបុរសរបស់ជម្រើសជាតិកម្ពុជាត្រូវជួបក្រុមថៃ នៅវេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ឯប្រទេសវៀតណាម។១៨/០៥/២០២២ | ១១:០០ | កីឡដ្ឋាន DAI YENផ្សាយបន្តផ្ទាល់លើផេក សហព័ន្ធកីឡាបាល់ទះកម្ពុជា “ទាំងអស់គ្នាដេីម្បីកម្ពុជា”

ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជាកក់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ត ស៊ីហ្គេមលើកទី៣១

ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជាកក់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិក្រោយក្រុម ហ្វីលីពីន បានប្រកួតចាញ់ក្រុមថៃ ដោយលទ្ធផល ៣សិតទល់០ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងពូល B ប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ កម្ពុជា នៅសល់១ប្រកួតក្នុងដៃក្នុងពូល B ដោយត្រូវជួបថៃ នៅថ្ងៃ ទី១៨ ខែឧសភា ខាងមុខមុន ត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០២២៕ “ទាំងអស់គ្នាដេីម្បីកម្ពុជា”